ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្តធ្វើការងារសង្គម

អង្គការ​គណនេយ្យ​ភាព​ កម្ពុជា​ “អគក​” គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ថ្ងៃទី​ ០២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ ចុះបញ្ជី​ដោយ​ក្រសួងមហាផ្ទៃ​ លេខ​ ១៧៤៦​ សជណ​ ។ អគក​ មិន​ស្វែងរក​ផល​ចំណេញ​ជា​លក្ខណ​ឯកជន​ អព្យា​ក្រឹត្យ​ មិន​ប្រកាន់​ពូជសាសន៍​ មិន​ប្រកាន់​សាសនា​ មិន​ប្រកាន់​និន្នាការ​នយោបាយ​ ។ អគក​ កំពុង​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត​ចំនួន​ពីរ​នាក់​ ដើម្បី​លើកកម្ពស់​សុចរិត​ភាព​តំណាង​រាស្រ្ត​និង​បេក្ខជន​តំណាង​រាស្រ្ត​ មុន​ពេល​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ៖

ការទទួលខុសត្រូវ​៖

  • ផ្សព្វផ្សាយ​សារសំខាន់​ការប្រកាស​ទ្រព្យសម្បតិ្ត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​តាម​បណ្តា​ខេត្ត​
  • ប្រមូល​យុវជន​ចូលរួម​ការងារ​តស៊ូ​មតិ​ និង​ការងារ​សង្គម​គាំទ្រ​សកម្មភាព​គម្រោង​
  • លើកទឹកចិត្ត​តំណាង​រាស្រ្ត​និង​បេក្ខជន​តំណាង​រាស្រ្ត​ឲ្យ​ចូលរួម​ប្រកាស​ទ្រព្យសម្បតិ្ត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​មុន​ពេល​បោះឆ្នោត​ជាតិ​ ២០១៨​ ដើម្បី​បង្ហញ​សុចរិត​ភាព​ដល់​ប្រជាពលរដ្ឋ​។

លក្ខខ័ណ្ឌ​ជ្រើសរើស​៖ ​

  • និស្សិត​កំពុង​សិក្សា​បរិញ្ញាបត្រ​
  • មាន​ភាព​ក្លាហាន​ និង​ឆន្ទៈ​មោះមុត​លើកកម្ពស់​សុចរិត​ភាព​តំណាង​រាស្រ្ត​និង​បេក្ខជន​តំណាង​រាស្រ្ត​ឲ្យ​ប្រកាស​ទ្រព្យសម្បតិ្ត​តាម​ប្រព័ន្ធ​អ៊ី​នធើ​ណេត​ដល់​ប្រជាពលរដ្ឋ​
  • ធ្លាប់​មាន​បទ​ពិសោធ​ន៏​ប្រមូល​យុវជន​ចូលរួម​ការងារ​តស៊ូ​មតិ​ និង​ការងារ​សង្គម​

អត្ថ​ប្រយោជន៏​៖ 

  • ប្រាក់ឧបត្ថម្ភ​ ១០០​-១៥០​ ដុល្លា​ក្នុង​មួយ​ខែ​
  • រៀន​ជំ​នាញ​ផ្សេង​ៗ 
  • អនុវត្ត​ការងារ​ផ្ទាល់​ ​
  • ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​ ​
  • ដើម្បី​បង្កើន​សមត្ថភាព​ ​
  • លិខិតបញ្ជាក់​ការងារ​ ​
  • និង​ឪកាស​ធ្វើការ​ជាមួយ​ អគក​។

បើ​លោកអ្នក​ចាប់​អា​រម្ម​ណ៏​ សូម​ផ្ញើរ​ CV​ មក​អាសយដ្ឋាន​ ផ្ទះលេខ​ ១៨​ ផ្លូវ​ K4A​, ភូមិ​ទឹកថ្លា​ សង្កាត់​ ទឹកថ្លា​ ខណ្ឌទួលគោក​ ភ្នំពេញ​។ ផុតកំណត់​ទទួលពាក្យ​ថ្ងៃទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​។ អ៊ីម៉េល​ samnang45046​@hotmail.com​; Tel​: 011433444​

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.