យើងជានណា

អង្គការ​គណនេយ្យភាព​កម្ពុជា (Accountability Cambodia) បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ នៅ​ថ្ងែ​ទី 0២  ខែ កញ្ញា ឆ្នាំ ២០១៥ ។ អង្គការ​គណនេយ្យភាព​កម្ពុជា គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មិន​ស្វែងរក​ផល ចំណេញ​ជា​លក្ខណ​ឯកជន អ​ព្យា​ក្រឹត្យ មិន​ប្រកាន់ពូជសាសន៍ មិន​ប្រកាន់​សាសនា មិន ប្រកាន់​និន្នាការ​នយោបាយ មិន​ធ្វើ​នយោបាយ មិន​ធ្វើជា​ឧបករណ៍​គណបក្សនយោបាយ ណាមួយ​ឡើយ។

ទស្សនវិស័យ: នាំមក​នូវ​គណនេយ្យភាព​កាន់តែ​ប្រសើរ​នៅក្នុង​វិស័យ​សាធារណៈ និង    ឯកជន ព្រមទាំង​សង្គមជាតិ​ទាំងមូល ក្នុង​គោលបំណង​ពង្រឹង​ការផ្តល់​សេវាសាធារណៈ កាត់បន្ថយ​និង​លុបបំបាត់​អំពើពុករលួយ កាត់បន្ថយ​ភាពក្រីក្រ និង​នាំមក​នូវ​សុខដុម​នីយកម្ម។

បេសកកម្ម: អង្គការ​គណនេយ្យភាព​កម្ពុជា មាន​បេសកកម្ម​ពង្រឹង​គណនេយ្យភាព សុចរិត​ភាព និង​តម្លាភាព​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា គាំទ្រ​ការពង្រឹង​អំណាច​នៅ​មូលដ្ឋាន ដោយ​បង្កើន​ទំនាក់ទំនង​ពី​មូលដ្ឋាន​មក​ថ្នាក់ជាតិ។

គោលបំណង:  អង្គការ​គណនេយ្យភាព​កម្ពុជា មាន​គោលបំណង​បង្កើត​មិត្តភាព ប្រមូល ផ្តុំ​ធនធានមនុស្ស ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ន៌ ព្រមទាំង​លើកកម្ពស់​គណនេយ្យភាព​នៅ​ប្រទេស​កម្ពុជា។

គុណ​តម្លៃ: គុណ​តម្លៃ​របស់​អង្គការ​នេះ​គឺ គណនេយ្យភាព សុចរិត​ភាព តម្លាភាព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុ​ត្តិ​ធ​ម៍ និង​សង្គម​មួយ​សម្រាប់​ទាំងអស់គ្នា។

ការប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ស្ម័គ្រចិត្ត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត (VIADO) មាន​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ពលរដ្ឋ មន្ត្រី​និង​ថ្នាក់ដឹកនាំ​របស់​អង្គការក្រៅរដ្ឋាភិបាល សហជីព សមាគម គណបក្សនយោបាយ និង​មន្ត្រីរាជការ ដោយ​បង្ហាញ​ពី​សុ​ចរិតភាព​របស់ខ្លួន​ដោយ​ខ្លួនឯង​តាមរយៈ​ការបង្ហាញ​ទ្រព្យសម្បត្តិ​របស់ខ្លួន​តា​ម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។ គម្រោង​នេះ​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យមើល​មន្ត្រី​ទាំងនោះ​ថា​តើ​ពួកគេ​មានទំនាស់​ផលប្រយោជន៍ ឬ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុងអំឡុង​ការដឹកនាំ​របស់​ពួកគេ។

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.