យើងជានណា

 
យើងជានរណា
អង្គការគណនេយ្យភាពកម្ពុជា (Accountability Cambodia) បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ នៅថ្ងែទី 0២  ខែ កញ្ញា ឆ្នាំ ២០១៥ ។ អង្គការគណនេយ្យភាពកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលមិនស្វែងរកផល ចំណេញជាលក្ខណឯកជន អព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិន ប្រកាន់និន្នាការនយោបាយ​ មិនធ្វើនយោបាយ​ មិនធ្វើជាឧបករណ៍​គណបក្សនយោបាយ ណាមួយឡើយ។

ទស្សនវិស័យ: នាំមកនូវគណនេយ្យភាពកាន់តែប្រសើរនៅក្នុងវិស័យសាធារណៈ និង​    ឯកជន ព្រមទាំងសង្គមជាតិទាំងមូល ក្នុងគោលបំណងពង្រឹងការផ្តល់សេវាសាធារណៈ​ កាត់​បន្ថយនិងលុបបំបាត់អំពើពុករលួយ កាត់បន្ថយភាពក្រីក្រ និងនាំមកនូវសុខដុមនីយ​កម្ម។

បេសកកម្ម:​ អង្គការគណនេយ្យភាពកម្ពុជា​ មានបេសកកម្មពង្រឹងគណនេយ្យភាព សុចរិត

            ភាព និងតម្លាភាពតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា គាំទ្រការពង្រឹងអំណាចនៅ​មូលដ្ឋាន

ដោយបង្កើនទំនាក់ទំនងពីមូលដ្ឋានមកថ្នាក់ជាតិ។

គោលបំណងអង្គការគណនេយ្យភាពកម្ពុជា មាគោលបំណងបង្កើតមិត្តភាព ប្រមូល ផ្តុំធនធានមនុស្ស ចែករំលែកចំណេះដឹង និងបទពិសោធន៌ ព្រមទាំងលើកកម្ពស់

គណនេយ្យភានៅប្រទេសកម្ពុជា។

គុណតម្លៃ

គុណតម្លៃរបស់អង្គការនេះគឺ គណនេយ្យភាព សុចរិតភាព តម្លាភាព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៍ និងសង្គមមួយសម្រាប់ទាំងអស់គ្នា។

ការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត (VIADO) មានគោលបំណងដើម្បីលើកទឹកចិត្តពលរដ្ឋ មន្រ្តីនិងថ្នាក់ដឹកនាំរបស់អង្គការក្រៅរដ្ឋាភិបាល សហជីព សមាគម គណបក្សនយោបាយ និងមន្រ្តីរាជការ ដោយបង្ហាញពីសុចរិតភាពរបស់ខ្លួនដោយខ្លួនឯងតាមរយៈការបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធើណេត ។ គម្រោងនេះផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលមន្ត្រីទាំងនោះថាតើពួកគេមានទំនាស់ផលប្រយោជន៍ ឬពាក់ព័ន្ធនឹងអំពើពុករលួយក្នុងអំឡុងការដឹកនាំរបស់ពួកគេ។