សេចក្តី​ប្រកាស​ព័ត៌មាន​ពី​អង្គការ​គណនេយ្យ​ភាពកម្ពុជា​

បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន ១២ រូបរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេតមុនពេលបោះឆ្នោត

អង្គការគណនេយ្យភាពកម្ពុជា (Accountability Cambodia) បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ នៅថ្ងែទី 0២ ខែ កញ្ញា ឆ្នាំ ២០១៥ ។ អង្គការគណនេយ្យភាពកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាល មិនប្រកាន់និន្នាការគណបក្សនយោបាយ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ គុណតម្លៃរបស់អង្គការនេះគឺ គណនេយ្យភាព សុចរិតភាព តម្លាភាព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៍ និងសង្គមមួយសម្រាប់ទាំងអស់គ្នា។

ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ មានម្ចាស់ជំនួយជាច្រើនបានចំណាយថវិកាអស់រាប់លានដុល្លាក្នុង មួយឆ្នាំៗដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាឲ្យបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ ជាថ្នូរនឹងការផ្តល់ជំនួយ ប្រាក់កម្ចី និងជំនួយបច្ចេកទេស។ ចុងបញ្ចប់ រដ្ឋសភាបានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនៅឆ្នាំ ២០១០ ដោយតម្រូវឲ្យមន្ត្រីជាន់ខ្ពស់ទាំងអស់ប្រកាសទ្រព្យសម្បតិ្តដាក់ក្នុងស្រោមសំបុត្របិទជិត។ មានតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយតែម្នាក់គត់ ដែលមានអំណាចបើកស្រោមសំបុត្រទាំងនោះ។ ច្បាប់នេះត្រូវបានមតិ សាធារណៈរិៈគន់ខ្លាំង ដោយសារអង្គភាពប្រឆាំងអំពើពុករលួយឋិតនៅក្រោយឥទ្ធិពលនៃនយោបាន និងគណបក្សកាន់អំណាច។ រហូតមកដល់សព្វថ្ងៃ គ្មានប្រជាពលរដ្ឋខ្មែរណាអាចទទួលបានព័ត៌មានទ្រព្យសម្បតិ្តរបស់មន្រ្តីទាំង នោះទេ ទោះបីជាអំពើពុករលួយរីកសាយភាពគ្រប់ទីកន្លែងក្តី។
នេះជាមូលហេតុចំបងមួយក្នុងចំណោមមូលហេតុទាំងឡាយដែលអង្គការគណនេយ្យភាពកម្ពុជា បានផ្តួច ផ្តើមគម្រោងប្រកាសទ្រព្យសម្បតិ្តដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេតប្រឆាំងអំពើពុករលួយ តាមរយៈការលើក ទឹកចិត្តឲ្យអ្នកដឹកនាំអង្គការសង្គមស៊ីវិល និស្សិត មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកនយោបានចូលរួមអនុវត្ត ធ្វើជាគំរូដល់មេដឹកនាំរដ្ឋាភិបាល។ គម្រោងនេះមានគោលបំណងលើកទឹកចិត្តឲ្យពួកគាត់បង្ហាញសុចរិតភាពដោយ ខ្លួនឯងតាមរយៈការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត។ វាផ្តល់ឧកាសដល់សហគមអាចទទួលបានព័ត៌មានទ្រព្យសម្បតិ្តរបស់មន្រ្តីទាំងនោះ ថាតើពួកគាត់បានប្រព្រឹត្តអំពើពុករលួយ ឬមានទំនាស់ផល ប្រយោជន៏ក្នុងអំឡុងពេលដឹកនាំរបស់ពួកគេឬទេ។ ប្រសិនពួកគាត់រកឃើញថា មន្រ្តីទាំងនោះមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ពួកគាត់អាចរាយការណ៏ ឬរិៈគន់តាមរយៈបណ្តាញសង្គម។ គម្រោងនេះទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ សព្វថ្ងៃ មានអ្នកដឹកនាំប្រហែល ៥០ នាក់ ដែលបម្រើការងារនៅតាមស្ថាប័នអង្គការសង្គម ស៊ីវិល មន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និស្សិត អ្នកនយោបាយ និងសមាជិកសភា បានចូលរួមអនុវត្តគម្រោងនេះ។ នាពេលថ្មីៗនេះ យើងទទួលបានបេក្ខជនក្រុមប្រឹក្សាឃុំចំនួន ១០ រូបរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេតមុនពេលបោះឆ្នោត ដូចជា៖ 
១. លោក សំរិត វុន បេក្ខជនក្រុមប្រឹក្សាឃុំកកោះ ខេត្តកំពង់ធំ
២. លោក ស៊ិន ឌិម បេក្ខជនក្រុមប្រឹក្សាឃុំកកោះ ខេត្តកំពង់ធំ
៣. លោក សួង អឿន បេក្ខជនក្រុមប្រឹក្សាឃុំកកោះ ខេត្តកំពង់ធំ
៤. លោក ម៉ែន ឈាន បេក្ខជនក្រុមប្រឹក្សាឃុំកកោះ ខេត្តកំពង់ធំ
៥. លោក ម៉ែន ឆុន បេក្ខជនក្រុមប្រឹក្សាឃុំកកោះ ខេត្តកំពង់ធំ
៦. លោក សៀង ឈាង បេក្ខជនក្រុមប្រឹក្សាឃុំកកោះ ខេត្តកំពង់ធំ
៧. លោក ហង់ សាម៉ុត បេក្ខជនក្រុមប្រឹក្សាឃុំកកោះ ខេត្តកំពង់ធំ
៨. លោក កែម សុភា បេក្ខជនក្រុមប្រឹក្សាឃុំគន្ទី២ ខេត្តបាត់ដំបង
៩. លោក រុន រួន បេក្ខជនក្រុមប្រឹក្សាឃុំគន្ទី២ ខេត្តបាត់ដំបង
១០. លោក ធរ ថាន់ បេក្ខជនក្រុមប្រឹក្សាឃុំគន្ទី២ ខេត្តបាត់ដំបង
១១. លោក ឈុត ងឿន បេក្ខជនក្រុមប្រឹក្សាឃុំគន្ទី២ ខេត្តបាត់ដំបង
១២. លោក ឈាង ផល្លា បេក្ខជនក្រុមប្រឹក្សាឃុំគន្ទី២ ខេត្តបាត់ដំបង

ថ្ងៃនេះ យើងខ្ញុំមានមោទនភាពក្រៃលែង សូមជម្រាបជូនសាធារណៈជនជ្រាបថា គម្រោងការប្រកាសទ្រព្យសម្បតិ្តដោយស្ម័គ្រចិត្តទទួលបានជោគជ័យដោយសារមូលហេតុចំបង ៤ យ៉ាង៖
១. ការប្រកាសទ្រព្យសម្បតិ្តជាសាធារណៈ ជាបញ្ហាចម្រូងចម្រាស់និងរសើបមួយក្នុងចំណោមបញ្ហាទាំងឡាយ។ ទោះជាយ៉ាងនេះក្តី យើងបានពុះពារសម្រេចបានជោគជ័យ។ ពួកយើងទាំងអស់គ្នាធ្វើការដោយស្ម័គ្រចិត្ត ប៉ុន្តែយើងអាចទាក់ទាញមន្រ្តីរាជការនិងអ្នកដឹកនាំនៅតាមបណ្តាស្ថាប័នផ្សេងៗដូចជាក្រុមហ៊ុន ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងនិស្សិត ចូលរួមការប្រកាសទ្រព្យសម្បតិ្តដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត ដោយគ្មានពឹងផ្អែកជំនួយបរទេស។
២. ប្រជាពលរដ្ឋកម្ពុជា និងជនបរទេស អាចប្រើប្រាស់កំព្យូទ័រស្វែងរកព័ត៌មានមន្រ្តីទាំងនោះបាន។ ពួកគាត់អាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ស្វែងរកព័ត៌មានទ្រព្យសម្បតិ្តរបស់មន្រ្តីទាំងនោះជាភាសារខ្មែរ ឬអង់គ្លេស និងអាចរាយការណ៏ពីភាពមិនប្រក្រតីតាមរយៈបណ្តាញសង្គម។ 
៣. គេហទំព័ររបស់អង្គការគណនេយ្យភាពកម្ពុជា ជាប្រភពតែមួយគត់ដែលអាចផ្តល់ឪកាសដល់មន្រ្តីទាំង ឡាយដែលចង់បង្ហាញសុចរិតភាពតាមរយៈការប្រកាសទ្រព្យសម្បតិ្តដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត។
៤. ប្រកាសទ្រព្យសម្បតិ្តដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត ត្រូវបានជ្រួតជ្រាបយ៉ាងទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយ។

អង្គការគណនេយ្យភាពកម្ពុជា គ្មានអំណាចបង្ខំឲ្យមន្រ្តីរាជការអនុវត្តការប្រកាសទ្រព្យសម្បតិ្តជាសាធារណៈ ដូច្នេះ យើងគ្មានមហិច្ឆតាធ្វើកិច្ចការនេះរហូតដល់មន្រ្តីរាជការទាំងអស់ប្រកាសទ្រព្យសម្បតិ្តជាសាធារណៈទេ។ បញ្ហាពុករលួយ និងបក្សពួកនិយមនៅក្នុងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានរាំងស្ទះការងារគម្រោងនេះ។ ទោះបីយើងបានសម្រេចលទ្ធផលគួរជាទីកត់សម្គាល់ក្តី ការងារនេះនឹងត្រូវបញ្ចប់បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨។ ឥឡូវនេះ មន្រ្តីរាជការ និងអ្នកនយោបាយមានមធ្យោបាយជម្រុញការប្រកាសទ្រព្យសម្បតិ្តជា សាធារណៈ ប្រសិនពួកគាត់មានឆន្ទៈ ហើយពួកគាត់អាចធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំនាពេលអនាគត។ នេះជា និរន្តរភាពគម្រោងរបស់យើង។ មានន័យថា ប្រជាពលរដ្ឋអាចស្វែងរកព័ត៌មានទ្រព្យសម្បតិ្តរបស់មន្រ្តីទាំងនោះបាន ហើយពួកគាត់ក៏អាចធ្វើបច្ចុប្បន្នភាពបាន ប្រសិនពួកគាត់ចង់។ នៅពេលអង្គការនេះមានធនធានតិចតួចបំផុត យើង លើកទឹកចិត្តឲ្យមន្រ្តីរាជការ ឬគណបក្សនយោបាយ អាចបង្កើតគេហទំព័រផ្ទាល់ខ្លួនដើម្បីលើកកម្ពស់សុចរិតភាពរបស់ពួកគាត់ ដើម្បីទទួលបានការគាំទ្រពីសាធារណៈជន។

លោក លោកស្រីអាចទទួលបានព័ត៌មានលម្អិត ការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត តាមរយៈhttp://www.accountabilityinternational.org.au/?page_id=1166

ប្រសិនលោក លោកស្រីចង់ទទួលព័ត៌មានបន្ថែមស្តីពីកម្មវិធីការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត អាចទាក់ទងលោក គុយ មាសសំណាង
Tel: 011-433444, Email: mearssamnang.kuy@gmail.com

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.