សេចក្តីប្រកាសព័ត៌មាន

សេចក្តីប្រកាសព័ត៌មានស្តីពីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការលើកកម្ពស់សុចរិតភាពបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់មុនពេលបោះឆ្នោត 
វេលាម៉ោង ៨: ០០ ដល់ម៉ោង ១១: ៤៥ ព្រឹក ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ 
ទីកន្លែងសាលប្រជុំរបស់អង្គការកម្មវិធីអភិវឌ្ឍន៏ធនធានយុវជន

អង្គការគណនេយ្យភាពកម្ពុជា (Accountability Cambodia) បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ នៅថ្ងែទី 0២ ខែ កញ្ញា ឆ្នាំ ២០១៥ ។ អង្គការគណនេយ្យភាពកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាល មិនប្រកាន់និន្នាការគណបក្សនយោបាយ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។ គុណតម្លៃរបស់អង្គការនេះគឺ គណនេយ្យភាព សុចរិតភាព តម្លាភាព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៍ និងសង្គមមួយសម្រាប់ទាំងអស់គ្នា។
អង្គការនេះ ធ្វើសកម្មភាពជាច្រើន ដែលក្នុងនោះមានសកម្មភាពមួយសំខាន់គឺ ការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត (VIADO) ។ គម្រោងនេះមានគោលបំណងដើម្បីលើកទឹកចិត្តពលរដ្ឋ មន្រ្តីនិងថ្នាក់ដឹកនាំរបស់អង្គការក្រៅរដ្ឋាភិបាល សហជីព សមាគម គណបក្សនយោបាយ និងមន្រ្តីរាជការ ដោយបង្ហាញពីសុចរិតភាពរបស់ខ្លួនដោយខ្លួនឯងតាមរយៈការបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធើណេត ។ គម្រោងនេះផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលមន្ត្រីទាំងនោះថាតើពួកគេមានទំនាស់ផលប្រយោជន៍ ឬពាក់ព័ន្ធនឹងអំពើពុករលួយក្នុងអំឡុងការដឹកនាំរបស់ពួកគេ។ គម្រោងនេះកំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់ មន្រ្តីទាំងនោះ។

អង្គការគណនេយ្យភាពកម្ពុជា បានរៀបចំសិក្ខាសាលាពង្រឹងលទ្ធិប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការលើកកម្ពស់សុចរិតភាពបេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់មុនពេលបោះឆ្នោត នៅសាលប្រជុំរបស់អង្គការកម្មវិធីអភិវឌ្ឍន៏ធនធានយុវជន វេលាម៉ោង ៨: ០០ ដល់ម៉ោង ១១: ៤៥ ព្រឹក ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៧ ។ មានអ្នកចូលរួមចំនួន ៥៣ រូប តំណាង ក្រសួងមហាផ្ទៃ រដ្ឋសភា គណបក្សសង្គ្រោះជាតិ គណបក្សអំណាចខ្មែរ ក្លឹបអ្នកកាសែត និស្សិត អ្នកសារព័ត៌មាន ម្ចាស់ជំនួយនរវេ និងកម្មវិធីអភិវឌ្ឍន៏ធនធានយុវជន។

លោក លោកស្រីអាចទទួលបានព័ត៌មានលម្អិត ការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត របស់ពួកគាត់តាមរយៈ http://www.accountabilityinternational.org.au/?page_id=1166
ប្រសិនលោក លោកស្រីចង់ទទួលព័ត៌មានបន្ថែមស្តីពីកម្មវិធីការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្តតាមប្រព័ន្ធអ៊ីនធើណេត អាចទាក់ទងលោក គុយ មាសសំណាង
Tel: 011-433444, Email: mearssamnang.kuy@gmail.com

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.